សូរ្យគ្រាសសតវត្សរ៍ទី២១

ខែកក្កដា 23, 2009

នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០០៩ មានសូរ្យគ្រាស ដ៏យូរបំផុត ក្នុងសតវត្សរ៍ ទី ២១ ដោយចាប់ផ្តើម នៅម៉ោង ៦:៣០នាទី ព្រឹក (ត្រូវនឹងម៉ោង ៧:៣០ ព្រឹក ម៉ោងនៅប្រទេសកម្ពុជា ) ដែលអាចមើលឃើញបានយ៉ាងច្បាស់បំផុត លើកោះ គហាមបលាត ភាគខាងជើងទីក្រុង ម៊ុបបៃ ប្រទេសឥណ្ឌា ហើយសូរ្យគ្រាស នេះ អាចមើលឃើញទូទាំងប្រទេសឥណ្ឌា រហូតដល់ប្រទេស នេប៉ាល់, ភូមា, ពហុតាន និងប្រទេសចិន មុនពេលដែលឆ្ពោះទៅកាន់មហាសមុទ្រ ប៉ាស៊ីហ្វិក។
សូរ្យគ្រាសនេះក៏អាចមើលឃើញយ៉ាងច្បាស់ នៅកោះមួយចំនួន នៅក្នុងប្រទេសជប៉ុន ហើយអាចមើលឃើញ ទាំងមូលនៅក្នុងកោះ ណិគុមារៀរៀ នៅលើសមុទ្រ ប៉ាស៊ីហ្វិក។ ចំណែកផ្នែកផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី ក៏បានអាចមើលឃើញសូរ្យគ្រាស បានតិចតួច។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បានទៅដល់តំបន់ ទារងេនា ជិតទីក្រុង ភាតនា ប្រទេសឥណ្ឌា ដើម្បីស្រាវជ្រាវនៅហេតុការណ៍នេះ ។
ចំណែកនៅក្នុងប្រទេសចិន មានពពក និងភ្លៀងធ្លាក់ធ្វើគេមិនអាចមើលឃើញ សូគ្រាស បានយ៉ាងច្បាស់ឡើយ ។

សូរ្យគ្រាស លើកនេះមានរយៈពេល ៦នាទី ៣៩វិនាទី ដែលជាពេលវេលាយូរបំផុត នៅក្នុងសតវត្សរ៍ទី ២១ ចំណែកនៅក្នុង ខែសីហា ឆ្នាំ ២០០៨ មានសូរ្យគ្រាស រយៈពេល តែ ២នាទី និង ២៧វិនាទី ខែ ប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករណ៍ ដែលមានរយៈពេលយូរជាងនេះ ទៅទៀតនោះ នៅក្នុងខែ ឧសភា ឆ្នាំ ២១៣២។

ដកស្រង់ចេញពី​ DAP-NEWS/Wednesday, 22 July 2009


យន្តហោះប្រើថាមពលព្រះអាទិត្យមុនគេបង្អស់

ខែកក្កដា 2, 2009

គេហទំព័រព័ត៌មានផ្លូវការ Swissingo.ch បានរាយការណ៍មកថា កាលពីថ្ងៃសុក្រសប្តាហ៍
មុនអ្នកផ្សងព្រេងជនជាតិស្វីសមួយរូបគឺលោកបេត្រានភីកកាតបានបង្ហាញយន្តហោះប្រើ
ថាមពលព្រះអាទិត្យរបស់លោកដែលយន្តហោះថ្មីរបស់លោកនេះ គឺជាយន្តហោះប្រើពន្លឺ
ព្រះអាទិត្យមុនគេបង្អស់។

លោកភីកកាតបាននិយាយនៅក្នុងពិធីពិសេសនេះដែលប្រារឰឡើងនៅក្បែរតំបន់ហ្ស៊ូរីក ដើម្បីបង្ហាញយន្តហោះនេះថា “ម្សិលមិញវាគ្រាន់តែជាក្តីស្រមៃមួយ។ ប៉ុន្តែឥឡូវនេះ វាគឺជាយន្តហោះហើយ។ ហើយថ្ងៃស្អែក វានឹងក្លាយជាថាមពលកកើតឡើងវិញយ៉ាង
សំខាន់ ”។ លោកបានចំណាយពេល៦ឆ្នាំដើម្បីគូរប្លង់ និងសាងសង់វាឡើង។

បើតាមរបាយការណ៍នេះបានឱ្យដឹងថា យន្តហោះនេះមានស្លាបយ៉ាងធំហើយវែង ដែលស្មើនឹងស្លាបយន្តហោះប៊ូអ៊ីង ៧៤៧ ហើយ
មានទម្ងន់ស្រាលជាង​​ រថយន្តខ្នាតមធ្យម។


បន្ទះស្រូបថាមពលព្រះអាទិត្យច្រើនជាង១២.០០០បន្ទះ ត្រូវបានភ្ជាប់លើស្លាប ដែលផ្គត់ផ្គង់ថាមពលម៉ូទ័រអគ្គិសនីទាំង៤។ ក្នុងពេលថ្ងៃ បន្ទះថាមពលនេះ នឹងសាកថ្មលីចូមដែលអាចឱ្យយន្តហោះនេះដំណើការបាននៅពេលយប់ផងដែរ។

គំរូយន្តហោះនេះនឹងត្រូវដាក់សាកល្បងការហោះហើររបស់វាក្នុងពេលឆាប់ៗនេះ។ ការហោះហើរពេញមួយយប់លើកទីមួយនឹង
ត្រូវគ្រោងធ្វើឡើងនៅឆ្នាំ២០១០។

ដោយផ្អែកលើលទ្ធផលសាកល្បងហោះហើរទាំងនេះ យន្តហោះថ្មីនោះនឹងត្រូវធ្វើឡើងដើម្បីសាកល្បងហោះហើរជាសាកលនៅឆ្នាំ
២០១២។ថវិកាសរុបសម្រាប់គម្រោងនោះប្រហែលជា ៩៩លានដុល្លារអាមេរិក។ ដៃគូគម្រោងរួមមាន ក្រុមហ៊ុននាឡិកាអូមេហ្កា ធនាគារដេតស៍ឆេ និងក្រុមហ៊ុនផ្សេងទៀត។

លោកភីកកាត វ័យ៥១ឆ្នាំ គឺល្បីល្បាញដោយសារលោកជាសហអ្នកបើកបរ ក្នុងការបើកបរបាល់ឡុងប្រើខ្យល់ក្តៅជុំវិញ ពិភពលោក កាលពីឆ្នាំ១៩៩៩។ បន្ថែមលើសកម្មភាពហោះហើរនេះ លោកក៏បានរៀនធ្វើជាគ្រូពេទ្យវិកលចរិតផងដែរ។

ដកស្រង់ចេញពី​ everyday.com.kh 30-06-2009


Manin’s Wedding dance

ខែមិថុនា 30, 2009

Before i let you go Jazie

ខែមិថុនា 29, 2009


ពណ៌សំរាប់ថ្ងៃទាំង៧​ របស់ខ្មែរ

ខែមិថុនា 26, 2009

Khmer traditional usually wear clothes that have color related to the day។
1- Sunday: Red
2- Monday: Orange
3- Tuesday: Violet
4- Wednesday: Greenish yellow
5- Thursday: Green
6-Friday: Dark blue
7- Saturday: Dark purple

7 colors for 7 days

7 colors for 7 days


First swine flu case confirmed in Cambodia

ខែមិថុនា 25, 2009

The Ministry of Health and the World Health Organization confirmed Cambodia’s first case of swine flu Wednesday after an American teen on a school trip to the Kingdom tested positive for the influenza A(H1N1) virus.

The 16-year-old , who arrived in Phnom Penh on Friday, is currently being held in isolation at Calmette Hospital, said Nima Asgari, the WHO’s public health specialist in communicable disease surveillance and response.

First swine flu confirmed in Cambodia

First swine flu confirmed in Cambodia

According to a joint press release from the Health Ministry and the WHO, she “is recovering well without any complications”.

After falling ill on Saturday, she went to a private health clinic, where based on her travel history and symptoms, she was held in isolation until tests confirmed she had swine flu, at which point she was moved to Calmette, Minister of Health Man Bunheng said.

Though Calmette Hospital is currently the main isolation center, Asgari said other hospitals also had isolation facilities, which could be used if it becomes necessary.

The school group that the teenager arrived with is under voluntary observation.

Asgari said there is no information suggesting that any members of the group are suffering from flu-like symptoms, but that “If you have close contact, you might well get it”.

In an April 30 press conference, the ministry reported that Cambodia had only stockpiled 157,500 Tamiflu pills.

But Asgari said that Cambodians should not be overly worried about H1N1 and that everybody in Cambodia should simply observe basic sanitation like washing hands with soap and coughing into elbows.

“The concern is, if it evolves and becomes very virulent, but this hasn’t happened yet,” Asgari said. “We need to be vigilant but not panic.”

The latest WHO statistics show that the virus has infected more than 52,000 people in 90 countries, resulting in 231 deaths.

Written by Christopher shay And Cheang Sokha
Thursday, 25 June 2009


ខ្មែរនាំចេញអង្ករ ជាលើកដំបូងទៅ ប្រទេសប្រុយណេ

ខែមិថុនា 25, 2009

បើយោងតាមលទ្ធផលនៃជំនួបចរចា រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាជាមួយឯកអគ្គរាជទូតថ្មី របស់ ប្រទេសប្រុយណេ ប្រចាំនៅកម្ពុជា ភនេ អិរាម ឌាតៀ សីមាលិ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៩ នៅក្រសួងការ បរទេសបានឱ្យដឹងថា រដ្ឋាភិបាលប្រទេស ប្រុយណេនឹងយល់ព្រមទទួលយកការនាំ ចេញអង្ករពីប្រទេសកម្ពុជាចំនួន ១.៥០០ តោន ដែលការនាំចេញនេះគឺជាការនាំចេញ អង្ករលើកដំបូងទៅកាន់ប្រទេសប្រុយណេ ជាសមាជិកអាស៊ានដូចគ្នា ។


លោក ស៊្រី ថាមរ៉ុង ទីប្រឹក្សាផ្ទាល់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបចរចាថា “វាជាដំណឹងល្អមួយ សម្រាប់ប្រទេសកម្ពុជា តាមរយៈឯកអគ្គ រាជទូតថ្មីដោយលោកបានបញ្ជាក់ថា រដ្ឋាភិ បាលប្រុយណេនឹងធ្វើការសម្រេចនាំអង្ករ ពីប្រទេសកម្ពុជាចំនួន ១.៥០០ តោន ដែល នេះគឺជាការចាប់ផ្តើមនៃការនាំចេញអង្ករ ជាលើកដំបូងពីប្រទេសកម្ពុជា ទៅកាន់ ប្រទេសប្រុយណេ ”។
លោក ស៊្រី ថាមរ៉ុង បានឱ្យដឹងទៀតថា លោកឯកអគ្គរាជទូតថ្មី បានបរិភោគអង្ករ របស់កម្ពុជារួចហើយ ហើយលោកសរសើរ ថា រសជាតិអង្ករកម្ពុជាឆ្ងាញ់ ប៉ុន្តែ អ្វីដែល សំខាន់នោះគឺតម្រូវការ និងការទទួលយក ពីទីផ្សារទៅក្នុងប្រទេសប្រុយណេទាំង មូលតែម្តង ។
បើតាមការឱ្យដឹងរបស់លោក ស៊្រី ថាមរ៉ុង បានបន្ថែមទៀតថា ជាការឆ្លើយ តបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ បាននូវកិច្ចសហប្រតិបត្តិការឱ្យបានឆាប់ជា បីំផុត បើសិនជារដ្ឋាភិបាលប្រុយណេចង់ បានពូជអង្ករដែលជាការសមស្របសម្រាប់ ទីផ្សារនោះ យើងនឹងអាចដាំស្រូវធ្វើស្រែ ចម្ការឱ្យបានច្រើនដើម្បីបាននាំអង្ករទៅ កាន់ប្រទេសប្រុយណេ ពីព្រោះនេះគឺជា ទីផ្សារថ្មីរបស់ប្រទេសកម្ពុជា ។
លោក កង ច័ន្ទដារ៉ារ័ត្ន អ្នកវិភាគសេដ្ឋ កិច្ចមួយរូប និងជាប្រធានវិទ្យាស្ថានសិក្សា និងអភិវឌ្ឍន៍កម្ពុជា បានប្រាប់សារព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទកាលពីរសៀលថ្ងៃ អង្គារម្សិលមិញថា “ នេះគឺជារឿងដ៏ល្អ បំផុត ដែលរដ្ឋាភិបាលប្រុយណេយល់ព្រម ទទួលយកការនាំចេញអង្ករជាលើកដំបូងពី ប្រទេសកម្ពុជា ពីព្រោះយើងនឹងបានទីផ្សារ ថ្មីៗច្រើនទៀត សម្រាប់ការនាំចេញផលិត ផលកសិកម្ម ពីព្រោះវាគឺជាដំណាំដ៏ចម្បង បំផុតសម្រាប់ប្រទេសកម្ពុជាយើង ហើយ ជាមួយគ្នានោះ វានឹងធ្វើឱ្យតម្លៃអង្កររបស់ យើងមានតម្លៃកាន់តែល្អថែមទៀត នៅ ពេលមានទីផ្សារថ្មីៗទាំងនេះ ”។
លោក ភូ ពុយ ប្រធានសមាគមកិន ស្រូវកម្ពុជាបានប្រាប់សារព័ត៌មានដើមអម្ពិល ឱ្យដឹងផងដែរថា វាគឺជាចំណុចចាប់ផ្តើម មួយដ៏ល្អ និងមានសារៈសំខាន់បំផុត ដែល រដ្ឋាភិបាលប្រុយណេយល់ព្រមទទួលយក នូវការនាំចេញអង្ករពីប្រទេសកម្ពុជា ដែល វាគឺជាការចាប់ផ្តើមដ៏ល្អមែនទែន ហើយ បើសិនជាទីផ្សារនៅប្រទេសប្រុយណេគេ ទទួលស្គាល់នោះយើងនឹងទទួលបានជោគជ័យ នៅទីផ្សារដ៏ធំមួយទៀត នៃការនាំ ចេញអង្ករ ។
លោក ភូ ពុយ បានមានប្រសាសន៍ទៀត ថា “សម្រាប់ការនាំចេញអង្ករកន្លងមកទៅ កាន់ទីផ្សារបរទេសនោះ ភាគច្រើនតាម រោងចក្រម៉ាស៊ីនកិនស្រូវទាំងអស់នាំតែ រាយៗមិនទាន់ធំដុំនោះទេ ហើយកន្លង មកនេះការនាំចេញអង្ករទៅកាន់ទីផ្សារ បរទេស មានការរតាក់រតុំបន្តិចបន្តួច ដោយសារតែទីមួយ គុណភាព ទីពីរ បរិមាណ និងទីបី ពេលវេលា ប៉ុន្តែ យើង កំពុងតែរៀបចំ និងបង្កើនការយកចិត្តទុក ដាក់ទៅលើបញ្ហាទាំងអស់នេះហើយ ដូច្នេះនៅចុងឆ្នាំ ២០០៩ និង ដើមឆ្នាំ ២០១០ នេះ យើងនឹងមានដំណើរការបាន ច្រើនជាងនេះ ”។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍បានឱ្យ ដឹងកាលពីថ្ងៃច័ន្ទថា សមាគមរោងចក្រកិន ស្រូវកម្ពុជាមានផែនការនាំចូលម៉ាស៊ីនកិន ស្រូវមួយគ្រឿង ពីប្រទេសកូរ៉េខាងត្បូង ដែលអាចជួយជំរុញដល់ក្រុមកសិករកាន់ តែមានភាពប្រសើរឡើង សម្រាប់ការ កិនស្រូវដែលទទួលបាននូវទិន្នផលអង្ករ ប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃ ថ្លៃសម្រាប់ការនាំចេញ ។
លោក ភូ ពុយ បានមានប្រសាសន៍ប្រាប់ កាសែតភ្នំពេញប៉ុស្តិ៍ថា ម៉ាស៊ីនកិនស្រូវ មួយគ្រឿងដែលយើងទិញពីប្រទេសកូរ៉េ ខាងត្បូងនៅខែក្រោយនោះ ដែលនឹងត្រូវ បញ្ជូនទៅខេត្តបាត់ដំបង គឺមានតម្លៃជាង ១០ម៉ឺនដុល្លារ ។ លោក ភូ ពុយ បានបន្ត ទៀតថា “យើងបានឃើញនូវទិន្នផលស្រូវ របស់យើង មានការកើនឡើងតាមឆ្នាំ នីមួយៗ ប៉ុន្តែ យើងនៅតែគ្មានម៉ាស៊ីនកិន ស្រូវសម្រាប់បែងចែកនូវប្រភេទអង្ករ ប្រកបដោយគុណភាព និងតាមស្តង់ដារ នោះទេ ដូច្នេះនៅពេលដែលយើងមាន ម៉ាស៊ីននេះ វានឹងមានភាពងាយស្រួលយ៉ាង ខ្លាំងក្នុងដំណើរការ នៃការនាំចេញអង្ករទៅ កាន់ទីផ្សារអន្តរជាតិ ។
តាមការចុះផ្សាយរបស់កាសែតភ្នំពេញ ប៉ុស្តិ៍បានឱ្យដឹងទៀតថា តម្លៃអង្ករថ្នាក់ លេខ ១ គឺមានតម្លៃ ៦០ សេន ក្នុងមួយ គីឡូក្រាម និងអង្ករថ្នាក់លេខ ២ មានតម្លៃ ត្រឹម ៥០ សេន ក្នុងមួយគីឡូក្រាម ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៨ កម្ពុជា ផលិតស្រូវបានជាង ៧ លានតោន ដែល ស្មើនឹងប្រមាណ ២.៤ លានហិកតា នៃផ្ទៃ ដីដាំដុះ ។
ក្រៅពីកិច្ចពិភាក្សា រវាងសម្តេចនាយក រដ្ឋមន្ត្រី និងតំណាងឯកអគ្គរាជទូតថ្មីរបស់ ប្រទេសប្រុយណេប្រចាំកម្ពុជា ពីបញ្ហានេះ លោក ស៊្រី ថាមរ៉ុង បានឱ្យដឹងទៀតថា ឯក អគ្គរាជទូតថ្មីខាងលើនេះ បានប្តេជ្ញាដោយ ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីពង្រីកនិង ពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ប្រទេសប្រុយណេ ។
រួមជាមួយគ្នានោះ សម្តេនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យរដ្ឋាភិបាលប្រុយណេ ដែល ជាប្រទេសមានបទពិសោធន៍នៅក្នុងវិស័យប្រេង និងឧស្ម័នធម្មជាតិឱ្យទទួលយក មន្ត្រីរបស់កម្ពុជាទៅសិក្សា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាដើម្បីធ្វើ អាជីវកម្មដើម្បីវិស័យប្រេង និងឧស្ម័ន ធម្មជាតិក្នុងការទាញយកផលប្រយោជន៍ឱ្យបានច្រើន។

Written by DAP-NEWS
Wednesday, 24 June 2009 10:11


ឯកឧត្ដម ម៉ម ប៊ុនហេង​​​​​ ជួបពិភាក្សាការងារជាមួយឯកឧត្ដម Rajesh Kumar Sachdeva

ខែមិថុនា 9, 2009

ឯកឧត្ដម Rajesh Kumar Sachdeva ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលសំដែងការគួសម និងពិភាក្សាការងារ ជាមួយឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋក្រសួងសុខាភិបាល ។ ឯកឧត្ដមរដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូត បានធ្វើការរំលឹកឡើងវិញ ពីកិច្ចសហប្រតិបត្ដិការ ដ៏ប្រសើរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា លើវិស័យជាច្រើនដូចជា វប្បធម៌ សាសនា និងវិស័យសុខាភិបាល ជាពិសេសក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាជួបការលំបាក។ ក្នុងឱកាសនោះ ឯកឧត្ដម ម៉ម ប៊ុនហេង បានស្នើឱ្យភាគីឥណ្ឌាជួយផ្នែកបច្ចេកទេសលើវិស័យសុខាភិបាល ដូចជាអ្នកជំនាញការផ្នែក វះកាត់ជាដើម ជាពិសេសនៅមន្ទីរពេទ្យតាខ្មៅ។ ស្នើឱ្យប្រទេសឥណ្ឌាពិនិត្យ លទ្ធភាពក្នុងការជួយម៉ាស៊ីន Scan កំដៅមនុស្ស ដល់ប្រទេសកម្ពុជា ព្រោះកម្ពុជាមានម៉ាស៊ីន Scan នេះតែពីរប៉ុណ្ណោះ

អត្ថបទដកស្រង់ចេញពី http://tvk.gov.kh/


Hello world!

ខែមិថុនា 9, 2009

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!